រដ្ឋមន្ត្រីព័ត៌មាន ​វះកាត់​ប្ដូរ​កែវ​ភ្នែក​ទាំងគូ​ នៅមន្ទីរពេទ្យថៃ ដោយ​ជោគជ័យ​​

បាងកក ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ត្ត្រូវបានក្រុមគ្រូពេទ្យប្រទេសថៃ វះ​កាត់​ប្ដូរ​កែវភ្នែក​ទាំងគូ​ របស់លោក ដោយ​ជោគជ័យ ។ ហើយថា នៅព្រឹកថ្ងៃទី៣១ ខែមីនានេះ គ្រូពេទ្យនឹងដករបាំងភ្នែក ​របស់​លោកចេញ ។​​

លោករដ្ឋមន្ត្រី មានប្រសាសន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការថា “ម្សិលមិញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្នុងរយៈពេលមួយម៉ោង ខ្ញុំបានទទួលការវះកាត់ដោយជោគជ័យ ប្តូរកែវភ្នែកទាំង ២ របស់ខ្ញុំហើយ តែពេលនេះពេទ្យនៅបិទភ្នែកខ្ញុំនៅឡើយ ដោយទុកតែមុមគំហើញប្រហែល ១០ អង្សា ល្មមនឹងមើលផ្លូវឃើញ និងចំណាំមុខអ្នកគ្រូពេទ្យស្អាតដែលមើលថែខ្ញុំតែប៉ុណ្ណោះ។ សូមអរគុណមិត្តភក្តិជិតឆ្ងាយ ដែលបារម្ភ និង សួរសុខទុក្ខខ្ញុំ។ ព្រឹកនេះ ពេទ្យនឹងដករបាំងភ្នែក បើអ្វីៗបានល្អ ខ្ញុំអាចត្រលប់ចូលស្រុកវិញនៅថ្ងៃទី០១ ខែមេសានេះ” ។

ក្នុងនាមសហការីទាំងអស់ នៃគេហទំព័រ “កម្ពុជាថ្ងៃនេះ ឬ www.cambodiatoday.news ” សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកទាំងអស់ ជួយថែរក្សា ឯកឧត្តមរដ្ឋមន្ត្រី ឆាប់ជាសះស្បើយពីជំងឺ ក្នុងពេលឆាប់ៗនេះ..៕

អត្ថបទដែលជាប់ទាក់ទង