សេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា

រាជធានីភ្នំពេញ ៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំ អង្គការសហប្រជាជាតិ គឺ លោក អាន សុខខឿន បានថ្លែងថា “បើទោះបីជាកម្ពុជាបានផ្តល់នូវកិច្ចសហប្រតិបត្តិការពិតប្រាកដ របស់ខ្លួន ដែលស្ដែងឡើងតាមរយៈកិច្ចសន្ទនាចំនួន ១៩លើក ជាមួយអ្នករាយការណ៍ពិសេស ចាប់តាំងពីខែឧសភា ឆ្នាំ២០២១ យ៉ាងណាក៏ដោយ ក៏របាយការណ៍ របស់អ្នករាយការណ៍ពិសេស ពុំបានលើកឡើងឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ថែមទាំងរំលងនូវគោលការណ៍សត្យានុម័ត អព្យាក្រឹត និងមិនជ្រើសរើសតែមួយជ្រុង” ។

លោក អាន សុខខឿន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាអន្តរសកម្មស្ដីពី របាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្មីៗនេះ នៅទីក្រុងហ្សឺណែវ ដោយមានគណៈប្រតិភូចំនួន ៣៦ប្រទេស បានចូលរួមថ្លែងបទអន្តរាគមន៍ ៕ ប្រភព ៖ Bayon Radio

 

អត្ថបទដែលជាប់ទាក់ទង