គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី៣១ ខែមីនា កើតឡើង១០លើក ស្លាប់និងរបួស៣១នាក់

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់ ​អគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញថា នៅថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បាន​កើត​ឡើងចំនួន ១០លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ០៧នាក់ និងរបួសចំនួន ២៤នាក់ ។ ក្នុងនោះ របួសធ្ងន់ ០៥នាក់ និង​របួសស្រាល ១៩នាក់ ។

របាយការណ៍ដដែល បញ្ជាក់ថា ក្នុងចំណោម គ្រោះថ្នាក់ចរាចរណ៍ ទាំងអស់ គឺកើតនៅរាជធានី-ខេត្ត​ ចំនួន ៨ មាន​ដូចជា ៖ ខេត្តកំពង់ស្ពឺ ស្លាប់ ០១នាក់ និងរបួស ០១នាក់ , ក្រចេះ ស្លាប់ ០១នាក់ , ភ្នំពេញ ស្លាប់ ០២នាក់ , ព្រះ​វិហារ​របួស ០១នាក់ , ព្រះសីហនុ ស្លាប់ ០២នាក់ និងរបួស ០៤នាក់ , ស្វាយរៀង របួស ១៦នាក់ , កែប របួស ០២នាក់ និងខេត្តត្បូងឃ្មុំ ស្លាប់ ០១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង