លោក ហ៊ុន ម៉ាណែត ទទួលជួប លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត វៀតណាម..

រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួប លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ជីញ អនុព័ន្ធយោធា ដែលទើបបញ្ចប់អាណត្តិ ព្រមទាំង លោកវរសេនីយ៍ឯកបម្រុង ជិន វ៉ាន់តឹម អនុព័ន្ធយោធាថ្មី ដើម្បីសម្តែងការគួរសម, ជម្រាបលា និងណែនាំខ្លួន នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។

នៅក្នុងជំនួបនោះ លោកអនុព័ន្ធយោធាវៀតណាម បញ្ចប់អាណត្តិ បានជម្រាបជូន លោក ហ៊ុន ម៉ាណែត អំពីលទ្ធផលការងារក្នុងអាណត្តិ របស់លោក និងបានបញ្ជាក់អំពីទំនាក់ទំនងរឹងមាំ នៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ព នៃប្រទេសទាំងពីរ និងបានបង្ហាញ នូវទិសដៅក្នុងការបន្តខិតខំប្រឹងប្រែង ធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានភាពយូរអង្វែង តទៅថ្ងៃខាងមុខទៀត ៕

អត្ថបទដែលជាប់ទាក់ទង