ព្រឹកមិញនេះ នាវាទេសចរណ៍ខ្នាតយក្ស បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុហើយ ក្រោយចតរង់ចាំទទួលក្រុមនាវិក ជាង១០០នាក់ ឲ្យចូលធ្វើការវិញ

ខេត្តព្រះសីហនុ ៖ មន្ត្រីបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឲ្យដឹងថា នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ វិញហើយ នៅព្រឹកថ្ងៃទី០១ ខែមេសា បន្ទាប់ពីនាវានេះ បានចូលចតចំនួនពីរលើក ដើម្បីរង់ចាំទទួលយកក្រុមនាវិកចម្រុះជាតិសាសន៍ ឲ្យចូលបម្រើការងារ នៅក្នុងនាវានេះឡើងវិញ ។

នាវាទេសចរណ៍ខាងលើនេះ ឈ្មោះ NORWEGIAN SPIRIT សញ្ជាតិ Bahamas បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជិត ២០ថ្ងៃ ដើម្បីរង់ចាំទទួលនាវិក និងបុគ្គលិកចម្រុះជាតិសាសន៍ចំនួន ១២៩នាក់ ដែលបម្រើការនៅលើនាវាត្រឡប់ទៅធ្វើការធម្មតាវិញ ។ នាវានេះ បានចាកចេញពីកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង