ព្រះមហាក្សត្រ ព្រះរាជទានពរជ័យ សម្ដេច ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុ ថ្ងៃទី០៤ ខែមេសា

រាជធានីភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានពរជ័យដល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានទូលថ្វាយសារលិខិតថ្លែងអំណរ ព្រះរាជគុណ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានពរជ័យដល់សម្ដេច ក្នុងឱកាសខួបចម្រើនជន្មាយុនា ថ្ងៃ០៤ ខែមេសា ខែមេសា ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង