ឧកញ៉ា ទៀ វិចិត្រ ជួយជួសជុលផ្លូវលំ៤ខ្សែ ប្រវែង៤៧០ម៉ែត្រ ជូនពលរដ្ឋឃុំជើងគោ ប្រើប្រាស់..

ខេត្តព្រះសីហនុ  ៖ អាជ្ញាធរ មូលដ្ឋាន និងប្រជាពលរដ្ឋ រស់នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និងភរិយា ហេង គីមជី ដែលបានជួយឧបត្ថម្ភ ជួសជុលផ្លូវលំក្រាលគ្រួសធម្មជាតិចំនួន ០៤ខ្សែ ប្រវែង ៤៧០ ម៉ែត្រ ជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ រួមមាន ៖
– ភូមិចំការកៅស៊ូ ចំនួន ០៣ ខ្សែប្រវែង ៣៧០ម៉ែត្រ
– ភូមិត្រពាំងមូលចំនួន ០១ ខ្សែប្រវែង ១០០ ម៉ែត្រ
– ចាក់ដីបំពេញធ្វើអាគារប្រជុំគណបក្សប្រជាជនកម្ពុជា ឃុំជើងគោ ចំនួន៤៣ ឡាន
នៅក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ឆ្លៀតក្នុងឱកាសនោះដែរ ទាំងអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ រស់នៅឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានជូនពរ លោក ឧកញ៉ា ទៀ វិចិត្រ និងភរិយា ព្រមទាំងបុត្រាបុត្រី សូមទទួលបាន នូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង