ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៨លានរៀល ដើម្បីរៀបចំកម្មវិធីសង្រ្កាន្ត យុវជនវិទ្យាល័យ ក្នុងខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី០៤ ខែមេសា បានចាត់តំណាងនាំយកថវិកា ចំនួន ៨លានរៀល មកឧបត្ថម្ភជូនដល់កម្មវិធីសង្រ្កាន្តយុវជនវិទ្យាល័យ ក្នុងខេត្តព្រះសីហនុ ដែលគ្រោងរៀបចំឡើង នៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ។ កម្មវិធីនេះ រៀបចំឡើង នៅទីតាំងឆ្នេរក្បែរដើមឈើចាំស្នេហ៍ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ ខាងមុននេះ ។

លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ តំណាងឲ្យក្រុមការងារ និងសិស្សានុសិស្ស ដែលរៀបចំកម្មវិធីនេះ បានគោរពថ្លែងអំណរគុណ លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ព្រមទាំងបុត្រា បុត្រី និងជូនពរ សូមមានសុខភាពល្អ ទាំងអស់គ្នា ៕

អត្ថបទដែលជាប់ទាក់ទង