សម្តេចតេជោ ហ៊ុន សែន ជំរុញរដ្ឋមន្ត្រីសាធារណការ ស្វែងរកដៃគូអភិវឌ្ឍន៍ផ្លូវដែក នៅកម្ពុជា

ខេត្តសៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រុញឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្វែងដៃគូ ក្រុមហ៊ុនឯកជន ដើម្បីធ្វើទំនើបកម្មផ្លូវដែកបុរាណ នៅកម្ពុជា ឲ្យមានល្បឿនលឿន សម្រាប់បម្រើដល់ការដឹកជញ្ជូន..។

សម្តេចតេជោ មានប្រសាសន៍ដូច្នេះ ធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាល និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផល នៃការស្តារ កែលម្អដងស្ទឹងសៀមរាប ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក នៅកម្ពុជា ដែលជាប្រព័ន្ធដឹកជញ្ជូនបុរាណ ហួសសម័យ ហើយធ្វើដំណើរយឺតៗ ដោយក្នុងមួយម៉ោង មានចម្ងាយចន្លោះពី ២០-៣០គីឡូម៉ែតប៉ុណ្ណោះ ។

ផ្តើមពីបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យមានការធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន (លើតម្រាយផ្លូវចាស់) ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើចរាចរណ៍ ឲ្យបានឆាប់រហ័ស ៕

អត្ថបទដែលជាប់ទាក់ទង