​គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃសុក្រនេះ កើតឡើង៥លើក បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសជិត១០នាក់

រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ ​របស់អគ្គស្នងការដ្ឋាន​នគរ​បាលល​ជាតិ បានបង្ហាញថា គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី០៨ ខែ​មេសា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស ​បាន​កើត​ឡើងចំនួន ០៥លើក បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ០១នាក់ និងរងរបួសចំនួន ០៨នាក់ ។ ក្នុង​នោះ រងរបួសធ្ងន់ចំនួន ០៥នាក់ និងរបួសស្រាលចំនួន ០៣នាក់ ។

គ្រោះថ្នាក់ចរាចរណ៍​ទាំង ០៥លើកនោះ គឺកើតនៅរាជធានី -ខេត្តចំនួន ០៤ រួមមាន៖ ខេត្តកំពត របួស ០២នាក់ , ភ្នំពេញ របួស ០៣នាក់ , ព្រៃវែង ស្លាប់ ០១នាក់ និងខេត្ត​ពោធិ៍សាត់ របួស ០២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង