កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ៣៣នាក់(អូមីក្រុង) និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ៣៣ នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ ២២ នាក់ និងស្លាប់គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ៣៣ នាក់ (អូមីក្រុង) និង អ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង) ។

ក្រសួង បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប ១៣៥,៩៤៧ នាក់ – អ្នកជាសះស្បើយ ១៣២,៦១៨ នាក់ និង អ្នកស្លាប់ ៣,០៥៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង