សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី អញ្ជើញទៅដល់ទីតាំងរូបសំណាក “ព្រះថោង នាងនាគ” នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញមកដល់ទីតាំងរូបសំណាក «ព្រះថោង នាងនាគ» រួចហើយ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ។

រូបសំណាកបដិមា «ព្រះថោង នាងនាគ» គឺជារូបបដិមាស្ពាន់ធំជាងគេ និងខ្ពស់ជាងគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលសាងពីស្ពាន់ មានទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាទដល់កំពូលម្កុដ ២១ម៉ែត្រ តម្កល់នៅលើបាល្ល័ង្គកម្ពស់ ៦,៣៤ ម៉ែត្រ នឹងឈរបង្ហាញខ្លួនដ៏ស្កឹមស្កៃ នៅចំកណ្តាលរង្វង់មូល”ព្រះថោងនាងនាគ” ដែលមានអង្កត់ផ្ចិត ៩៩ ម៉ែត្រ ដោយបែរព្រះភ័ក្រ្ត សំដៅទៅរកសមុទ្ររាម ។ ក្នុងដំណាលតមក បញ្ជាក់ថា ទ្រង់ធ្វើដំណើរយាងទៅជួបព្រះមាតាបិតា នៅឋានភុជង្គនាគ ជានិម្មិតរូប នៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណីទំនៀមទម្លាប់ របស់ខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង