ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ២៤,១៣៤នាក់ និងស្លាប់១១៥នាក់
ថៃ ៖ ប្រទេសថៃ បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី សសរុបចំនួន ២៤,១៣៤ នាក់ និងស្លាប់ ១១៥ នាក់ ។ ក្នុងនោះ ករណីឆ្លងក្នុងពន្ធនាគារ ១២៥ នាក់ ។
នេះបើយោងតាម សេចក្តីរាយការណ៍ របស់ក្រសួងសុខភាពសាធារណៈថៃ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ៕