កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៩នាក់(អូមីក្រុង) និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ១៩ នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ ២៣ នាក់ និងស្លាប់ គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៩ នាក់ (អូមីក្រុង) និង មានអ្នកដំណើរពីបរទេស គ្មាន (អូមីក្រុង) ។

ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ប្រទេសកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦,០៣២ នាក់ – អ្នកជាសះស្បើយ ១៣២,៧៣២ នាក់ និងមានអ្នកស្លាប់ ៣,០៥៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង