កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១២នាក់(អូមីក្រុង) និងស្លាប់គ្មាន

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ១២ នាក់ទៀត (អូមីក្រុងទាំងអស់) –  ជាសះស្បើយ ១៩ នាក់ និងស្លាប់ គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១០ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស ០២ នាក់ (អូមីក្រុង) ។

ក្រសួង បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុប ១៣៦,០៤៤ នាក់ – អ្នកជាសះស្បើយ ១៣២,៧៥១ នាក់ និងមានអ្នកស្លាប់ ៣,០៥៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង