សម្តេច ហ៊ុន សែន អញ្ជើញលេងល្បែងប្រជាប្រិយ វាយក្អមនៅឆ្នេរអូរឈេីទាល ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កាលពីរសៀលថ្ងៃសុក្រ ទី១៥ ខែមេសា ឆ្នាំ២០២២ ក្នុងឱកាសសម្រាក់លំហែកាយ នៅខេត្តព្រះសីហនុ សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមលេងល្បែងប្រជាប្រិយ វាយក្អម នៅលេីឆ្នេរអូរឈេីទាល នៃខេត្តព្រះសីហនុ យ៉ាងសប្បាយរីករាយ ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងកូនចៅៗ បានអញ្ជេីញសម្រាកលំហែកាយ នៅក្រុងព្រះសីហនុ ហើយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជេីញអភិសេករូបសំណាកព្រះថោងនាងនាគ ដែស្ថិតនៅជិត ឆ្នេររាម នៅខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង