គ្រោះថ្នាក់ចរាចរណ៍ ៣ថ្ងៃបុណ្យចូលឆ្នាំខ្មែរ ស្លាប់មនុស្ស២៧នាក់ និងរបួស៨០នាក់

រាជធានីភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញរបាយការណ៍ នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២នេះ បង្ហាញថា មានមនុស្សចំនួន ២៧នាក់ បានស្លាប់និងរបួសធ្ងន់ស្រាលចំនួន ៨០នាក់ ។ ក្នុងនោះ រងរបួសធ្ងន់ចំនួន ៥៩នាក់ និងរបួសស្រាលចំនួន ២១នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រយៈពេល ០៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង