សម្តេចតេជោ ហ៊ុន សែន កោតស្ញប់ស្ញែងស្នាដៃកូនខ្មែរ ក្នុងការកសាងរូបសំណាក ព្រះថោង-នាងនាគ

ខេត្តព្រះសីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតស្ញប់ស្ញែង ចំពោះស្នាដៃកូនខ្មែរ ដែលបានកសាងរូបសំណាកព្រះថោង-នាងនាគ សម្រាប់ដាក់តាំងនៅរង្វង់មូល នាចំណុចប្រសព្វមហាវិថី ជំទាវម៉ៅ និងមហាវិថីឆ្នេររាម ខេត្តព្រះសីហនុ ។

សម្តេចតេជោ មានប្រសាសន៍បែបនេះ ធ្វើឡើងនៅក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានកោតស្ញប់ស្ញែងចំពោះស្នាដៃកូនខ្មែរ ដែលបានកសាងនូវរូបសំណាកព្រះថោង-នាងនាគ និងសមិទ្ធិផលនានា ត្រូវបានកសាងឡើងនៅក្នុងទឹកដីខេត្តព្រះសីហនុ ។

សម្តេចតេជោ​ ហ៊ុន សែន ក៏បានយកឱកាសកោតសរសើរលោក ជា សុផារ៉ា និងក្រុមការងារ ជាពិសេស បានកោតសរសើរដល់វិស្វករ និងអ្នកបច្ចេកទេស ដែលបានគិតគូរយ៉ាងល្អិតល្អន់ ក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅខេត្តព្រះសីហនុ ។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ព្រះបរមរូប ថោង-នាងនាគ ពិតមែនតែប្រវត្តិសាស្ត្របានបកស្រាយពីនេះ ពីនោះ ប៉ុន្តែយ៉ាងហោចណាស់អ្វី ដែលបានកើតឡើងនៅក្នុងអតីតកាលទាំងក្នុងពេលនេះ និងទៅអនាគតកាល គឺបានផ្សារភ្ជាប់យ៉ាងជ្រៅ ជាមួយនឹង អាពាហ៍ពិពាហ៍ របស់ខ្មែរ ៕

អត្ថបទដែលជាប់ទាក់ទង