សម្តេច ហ៊ុន សែន ៖ សន្តិភាពមានតម្លៃណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព

ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប គ្រប់និន្នាការនយោបាយ ឱ្យបន្តរក្សាសុខសន្តិភាព ដើម្បីភាពសុខសាន្ត របស់ប្រជាពលរដ្ឋ និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ។
សម្តេច អំពាវនាវដូច្នេះ នៅក្នុងពិធីអភិសេករូបសំណាកព្រះថោង-នាងនាគ កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” សន្តិភាពមានតម្លៃខ្លាំងណាស់ កុំចាំមានសង្គ្រាមទើបស្រែករកសន្តិភាព។ យើងទាំងអស់គ្នា ត្រូវរួមគ្នាការពារសន្តិភាព ទោះបីជា អ្នកនោះនៅក្នុងគណបក្សណាក៏ដោយ ចំណុចរួមគ្នា គឺការពារសន្តិភាព “។

ព្រមជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានរំលឹកពីអតីតកាល ដែលសម្តេចធ្លាក់ខ្លួនពិការភ្នែក កាលពីអំឡុងបុណ្យចូលឆ្នាំ កាលពីសម័យសង្គ្រាមជាង ៤០ឆ្នាំមុន។ សម្តេចមិនចង់ឱ្យយុវជនខ្មែររងគ្រោះ ដោយសារសង្គ្រាម ដូចជំនាន់យុវភាព របស់សម្តេចទៀតឡើយ ៕

👉Join Bayon Radio

អត្ថបទដែលជាប់ទាក់ទង