បុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មានភ្ញៀវទេសចរប្រមាណ ៤លាន៦សែននាក់ ចេញដើរកម្សាន្តទូទាំងប្រទេស

រាជធានីភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរសរុបចំនួន ៤ ៥៩០ ៣២៦ នាក់ ។ ក្នុងនោះភ្ញៀវជាតិ ៤ ៥៦១ ៤៧៧ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២៨ ៨៤៩ នាក់ ។

ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន ៖

* ថ្ងៃទី១៖ ភ្ញៀវមានចំនួន ៨៦២ ៨៩៧ នាក់
* ថ្ងៃទី២៖ ភ្ញៀវមានចំនួន ១ ៥៧៩ ២៥១ នាក់
* ថ្ងៃទី៣៖ ភ្ញៀវមានចំនួន ២ ១៤៨ ១៧៨ នាក់ ។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល ០៣ថ្ងៃនេះ រួមមាន ៖
* ខេត្តបាត់ដំបង ៥៦៥ ៦១៨ នាក់
* ខេត្តកំពង់ចាម ៥១៤ ៤៤៧ នាក់
* ខេត្តសៀមរាប ៤០០ ៥៩១ នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨ ២៧៣ នាក់
* ខេត្តព្រៃវែង ៣៨២ ៨៦៧ នាក់
* ខេត្តកំពង់ស្ពឺ ៣៣១ ៨០៩ នាក់
* ខេត្តពោធិ៍សាត់ ២៩៨ ០៣៧ នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥ ៤០០ នាក់
* ខេត្តកំពត ២៥៤ ២៧០ នាក់
* ខេត្តព្រះសីហនុ ២៣២ ២៦៤ នាក់
* រាជធានីភ្នំពេញ ២២២ ២២០ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង