កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១៦នាក់(អូមីក្រុង) និងគ្មានមនុស្សស្លាប់ទេ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្តរកឃើញ ករណីឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន ១៦ នាក់ទៀត (អូមីក្រុងទាំងអស់) – ជាសះស្បើយ ១៨ នាក់ និងស្លាប់ គ្មាន ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ១៦ នាក់ (អូមីក្រុង) និងអ្នកដំណើរពីបរទេស 0 នាក់ (អូមីក្រុង) ។

ក្រសួងសុខាភិបាល បញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ កម្ពុជា មាន ១៣៦,០៦០ នាក់– អ្នកជាសះស្បើយ ១៣២,៧៦៩ នាក់– និងមានអ្នកស្លាប់សរុប ៣,០៥៥ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង