អ៊ុយក្រែន ប្រយុទ្ធដល់ទីបញ្ចប់ ដើម្បីការពារទីក្រុងកំពង់ផែ Mariupol ខណៈឱសានវាទរុស្ស៊ីផុតកំណត់

អ៊ុយក្រែន ៖ អ៊ុយក្រែន បានប្តេជ្ញាថា នឹងតស៊ូប្រយុទ្ធដល់ទីបញ្ចប់នៅទីក្រុង Mariupol ខណៈឱសានវាទ រុស្ស៊ី វាយយកក្រុងកំណង់ផែមួយនេះ បានផុតកំណត់ទៅហើយនោះ ។

លោកប្រធានាធិបតី អ៊ុយក្រែន បានបញ្ជាក់ថា អ្នកការពារកំពង់ផែ ម៉ារីយ៉ោប៉ូល (Mariupol ) ដែលត្រូបានឡោមព័ទ្ធ នឹងប្រយុទ្ធដល់ទីបញ្ចប់ ប្រឆាំងនឹងកងកម្លាំងឈ្លានពាន របស់រុស្ស៊ី ។

ការប្តេជ្ញាការពារក្រុងកំពង់ផែមួយនេះ បានកើតឡើងក្រោយពេល រុស្ស៊ី បានដាក់ឱសានវាទ ឱ្យអ្នកយោធាអ៊ុយក្រែន ត្រូវចុះចាញ់ត្រឹមថ្ងៃអាទិត្យ ទី១៧ ខែមេសា ហើយពួកគេ នឹងរួចផុតពីសេចក្តីស្លាប់ ។

យ៉ាងនេះក្តី ឱសានវាទនេះ បានផុតកំណត់ទៅហើយ តែទីក្រុងម៉ារីយ៉ោប៉ូល (Mariupol) មិនទាន់ដួលរលំនៅឡើយទេ ៕

អត្ថបទដែលជាប់ទាក់ទង