មេបញ្ជាការកងពលតូចមីស៊ីល ប្រឆាំងយន្តហោះលេខ៤៩ របស់រុស្ស៊ី ម្នាក់ទៀតបានស្លាប់ពេលប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ុយក្រែន

អ៊ុយក្រែន ៖ ប្រព័ន្ធផ្សព្វផ្សាយបរទេស បានឲ្យដឹងថា លោកវរសេនីយឯក Ivan Grishin មេបញ្ជាការកងពលតូចមីស៊ីលប្រឆាំងយន្តហោះលេខ៤៩ របស់រុស្ស៊ី បានពលីជីវិត ក្រោយពីបានរងរបួស ពេលពើបប្រយុទ្ធគ្នា ជាមួយកងទ័ពអ៊ុយក្រែន នៅក្បែរទីក្រុងខាគីវ ។

លោកវរសេនីយឯក Ivan Grishin គឺជាមេបញ្ជាការថ្នាក់វរសេនីយទី៣៥ ដែលត្រូវបានទាហានអ៊ុយក្រែន បាញ់សម្លាប់ក្នុងសង្គ្រាមឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន ។

រហូតមកដល់ពេលនេះ មេបញ្ជាការថ្នាក់ឧត្តមសេនីយនិងវរសេនីយ នៃកងទ័ពរុស្ស៊ី សរុបមានចំនួន ៤៣នាក់ហើយបានពលីជីវិត នៅអ៊ុយក្រែន ។

មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន បានអះអាងថា ទាហានរុស្ស៊ីជាង ២០៦០០នាក់ បានស្លាប់អំឡុងពេលចូលឈ្លានពាន ក្នុងប្រទេសអ៊ុយក្រែន ៕ ប្រភព ៖  (Daily Mail)

អត្ថបទដែលជាប់ទាក់ទង