ថ្ងៃទី១៨មេសា គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៩លើក បណ្តាលឲ្យមនុស្សស្លាប់ និងរបួស២២នាក់

រាជធានីភ្នំពេញ ៖ តាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ គិតត្រឹមម៉ោង ៤រសៀល គឺបានកើតឡើងចំនួន ០៩លើក បានបណ្តាលឲ្យមនុស្សចំនួន ០៩នាក់ស្លាប់ និងរងរបួសចំនួន ១៣ នាក់ ។ក្នុងនោះ រងរបួសធ្ងន់ចំនួន ០៧នាក់ និងរងរបួសស្រាយ ០៦ នាក់។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅរាជធានី- ខេត្ត ចំនួន ០៧ មានដូចជា ៖ ខេត្តកំពង់ចាម ស្លាប់ ០១នាក់ , កណ្តាល របួស ០៧នាក់ , ភ្នំពេញ របួស ០១នាក់ , ព្រះវិហារ ស្លាប់ ០១នាក់ និងរបួស ០១នាក់ , ព្រៃវែង ស្លាប់ ០៣នាក់ និងរបួស ០១នាក់ , ពោធិ៍សាត់ ស្លាប់ ០២នាក់ និងរបួស ០២នាក់ និងខេត្តតាកែវ ស្លាប់ ០១នាក់ និងរបួស ០១នាក់ ៕

 

អត្ថបទដែលជាប់ទាក់ទង