សមត្ថកិច្ច ២នាក់បានស្លាប់ ពេលចុះបង្ក្រាបគ្រឿងញៀន នៅស្រុកអង្គស្នួល

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានឲ្យដឹងព័ត៌មានបឋមថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នេះ មន្ត្រីនគរបាល ២នាក់ ត្រូវបានជនសង្ស័យបាញ់ស្រោចបណ្ដាលឲ្យស្លាប់ ក្នុងប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀន នៅចំណុចភូមិចន្ទ្រាថ្មី ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ជុច សុភា ជានាយប៉ុស្តិ៍ទួលព្រិច និងឈ្មោះ រីម សុផាន់ណា មន្ត្រីផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ។ ចំណែក លោក វ៉ន វុទ្ទី មន្ត្រីប៉ុស្តិ៍ទួលព្រេច របួសម្រាមដៃស្តាំ ។

ដោយឡែក ជនល្មើសមានឈ្មោះ ៖ ឈ្មោះ ធីម ឌឿន អាយុ ២៣ឆ្នាំ (ស្លាប់) ជាមុខសញ្ញាចាស់ និង ឈ្មោះ ថេង.ធឿន អាយុ ១៦ ឆ្នាំ។

ប្រតិបត្តិការខាងលើ សមត្ថកិច្ច បានដកហូតកាំភ្លើងខ្លី ០១ដើម , ជញ្ជីងថ្លឹងថ្នាំញៀន , កាំបិត , ដាវ និងវត្ថុតាងមួយចំនួនទៀត ៕ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង