អាមេរិក ផ្តល់ជំនួយថវិកា ៥០០លានដុល្លារទៀត ដើម្បីជួយទប់សេដ្ឋកិច្ចអ៊ុយក្រែន
អាមេរិក ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក គឺ លោក ចូ បៃដិន បានប្រកាសផ្តល់ជំនួយថវិកាចំនួន ៥០០លានដុល្លារទៀត ដើម្បី ជួយទប់សេដ្ឋកិច្ចអ៊ុយក្រែន សម្រាប់បើកប្រាក់ខែឲ្យបុគ្គលិករដ្ឋ និងសហគមន៍រងគ្រោះ..។
រយៈពេល ០២ខែនេះ សហរដ្ឋអាមេរិក បានផ្តល់ជំនួយថវិកាសុទ្ធ ១០០០លានដុល្លារ ដល់រដ្ឋាភិបាលអ៊ុយក្រែន។ ហើយថា ជំនួយទាំងនេះជាជំនួយគ្មានសំណង ៕