លោក ចូ បៃដិន ប្រកាសផ្តល់ជំនួយយោធា ៨០០លានដុល្លារបន្ថែម ដល់អ៊ុយក្រែន
អាមេរិក ៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសផ្តល់ជំនួយយោធា ៨០០លានដុល្លារ បន្ថែមទៀត ដល់អ៊ុយក្រែន ។ ក្នុងនោះ មានកាំភ្លើងផ្លោង Howitzer ៧២ដើម និងគ្រាប់ចំនួន១៤៤ ០០០គ្រាប់ ព្រមទាំងស្រូបចំនួន ១២០គ្រឿង សម្រាប់ប្រយុទ្ធនៅសមរភូមិដុនបាស់ ។
ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក សន្យាថា នឹងនៅតែបន្តផ្តល់ព័ត៌មានចារកម្មភ្លាមៗ ដល់អ៊ុយក្រែនថែមទៀតផង ៕