នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា កាលពីវេលាម៉ោង​ ១២:០០នាទីថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញ​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានឃាត់​ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំងមុខរោងចក្រគ្រឿងសង្ហារឹម ស្ថិតក្នុងភូមិពូធឿង ឃុំបិត​ត្រាំ​ង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង ២នាក់រួមមាន ៖ ឈ្មោះ កុល យ៉ាងហ្គ្រោ ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ និងឈ្មោះ រិន ភារម្យ ភេទប្រុស អាយុ២៣ឆ្នាំ មានមុខរបរ​កម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៦កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២​គ្រឿង ១១។

ក្រោយពីធ្វើសាកសួរ ទៅលើជនសង្ស័យខាងលើរួចមក នៅថ្ងៃខែដដែលជនសង្ស័យឈ្មោះ រិន ភារម្យ ក៏បានសហការជាមួយ​កម្លាំងសមត្ថកិច្ច ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតនៅចំណុចក្នុងរោងចក្រពូក ដោយមានឈ្មោះ សុះ សារី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ​កម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួម៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ និងទូរស័ព្ទដៃចំនួន ០១គ្រឿង។​

បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ខាងលើកំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង