នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា កាលពីវេ​លាម៉ោង​ ១៧:៣០នាទីល្ងាច ថ្ងៃទី​២១ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញ ​នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ បានឃាត់​ខ្លួនជនសង្ស័យចំនួន ០១​នាក់ នៅចំណុចភូមិគគីរ ឃុំបិត​ត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទី ទូ ភេទប្រុស អា​យុ ២៤ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិគគីរ​ ឃុំបិតត្រាំង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសរថ្លាសង្ស័យសារ​ធាតុញៀនចំនួន ០២កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ច ចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង