សាកសពបុរសម្នាក់ ប្រទះឃើញដេកស្លាប់ ក្បែរសណ្ឋាគារមួយ ក្នុងក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ប្រជាពលរដ្ឋបានរាយការណ៍បឋមថា គេប្រទះឃើញសាកសពបុរសម្នាក់ បានស្លាប់នៅក្បែរសណ្ឋាគារ ស៊ី យ៉ា ធូ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលដំណឹងភ្លាម សមត្ថកិច្ចក៏បានទៅដល់កន្លែងកើតហេតុ ហើយត្រួតពិនិត្យទៅលើសាកសព ឃើញមានស្នាមរបួសអារដៃ សមត្ថកិច្ចសន្និដ្ឋានបឋមថា បុរសរងគ្រោះសង្ស័យប្រើប្រាស់សារធាតុញៀនច្រើន ឈានទៅដល់យកកាំបិតអារដៃខ្លួនឯង បណ្តាលឲ្យមានរបួស ទើបលោតសម្លាប់ខ្លួនពីលើសណ្ឋាគារ ។

បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចជំនាញយកទៅរក្សាទុក ដើម្បីធ្វើកោសល្យវិច័យបន្ត៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង