សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៤​និង​០០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ កម្លាំងការិយាល័យព្រហ្មទ័ណ្ឌ ស្នងការដ្ឋាននគរបាលខេត្ត សហការណ៍ជាមួយ​ កម្លាំងអធិការដ្ឋាននគរបាលក្រុង បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់​ ស្ថិតនៅចំណុច(ភូមិដូង) ក្រុម​១៧​ ភូមិ​១​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ​ ពាក់ពន្ធ័ករណីគ្រឿងញៀន ។

សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ ភឹម​ ពិសិដ្ឋ​ ភេទប្រុស ឆ្នាំកំណើត២០០៥​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម​១៧​ ភូមិ​១​ សង្កាត់​លេខ៤​ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ពេជ្រ​ ពិសិដ្ឋ​ ភេទប្រុស ឆ្នាំកំណើត២០០៧​ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម​១៧​ ភូមិ​១​ សង្កាត់លេខ៤​ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន​ចំនួន ២០​កញ្ចប់ និង ទូរសព្ទ័​ចំនួន ០១​គ្រឿង ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង