នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២១ និង២០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) សហការជាមួយការការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង ពេញ ពិសិដ្ធ បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុច កាសុីណូ ឆាងឆឹង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ឃាត់ជនសង្ស័យ បានចំនួន ០៤នាក់ ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង ០៤នាក់ រួមមាន៖
១- ឈ្មោះ JIA BIN ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមក្នុងកញ្ចប់ពណ៌លឿង រូបតាកាប៉ោង សង្ស័យជាសារធាតុញៀន អិចស្តាសុី(MDMA) ចំនួន ៥០កញ្ចប់ (ទម្ងន់=៦៤៣,២៩ ក្រាម), ទូរសព្ទ័ដៃ IPHONE 13 Pro Max ពណ៌ផ្ទៃមេឃ។

២- ឈ្មោះ LIU YAN ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ។

៣- ឈ្មោះ WANG LING ភេទស្រី អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ដកហូតវត្ថុតាងរួមមាន៖ ម្សៅកាហ្វេជាសារធាតុញៀន ប្រភេទអុិចស្តាសុី ( MDMA) ចំនួន ០៥កញ្ចប់ (ទម្ងន់=៧៧,៤០ក្រាម), ម្សៅកញ្ចប់ពណ៌ចំរះជាសារធាតុញៀនប្រភេទ អុិចស្តាសុី(MDMA) ចំនួន ០៤កញ្ចប់ (ទម្ងន់=២០,៩៤ ក្រាម), កញ្ឆាក្រៀមទម្ងន់=៤,២៨ ក្រាម, បារីមូលកញ្ឆា ទម្ងន់=១,៨៣ក្រាម, លិខិតឆ្លងដែនចំនួន ០៥ក្បាល, ប័ណ្ណកាងារជនបរទេសមួយចំនួន, IPad ចំនួន ០១គ្រឿង ពណ៌ទឹកប្រាក់, នាឡិការដៃចំនួន ០១គ្រឿង, លោហះធាតុពណ៌ទង់ដែងចំនួន ០១វង់(ចិញ្ជៀន), លោហះធាតុពណ៌ទឹកប្រាក់ចំនួន ០១វង់(ចិញ្ជៀន), លោហះធាតុពណ៌ទង់ដែងចំនួន ០៣ខ្សែរ (ខ្សែរក), ទូរស័ព្ទដៃចំនួន ០៤គ្រឿង (ម៉ាក Iphone 13 Pro Max ពណ៌ខៀវ, HUAWEI ពណ៌ផ្កាឈូក, IPhone 13 Mini ពណ៌ផ្កាឈូក, IPhone 12 ពណ៌ទឹកប្រាក់), ប្រាក់ដុល្លារចំនួន ១០៦០$, ប្រាក់បាត ចំនួន ៤១០០បាត, ប្រាក់ចិនចំនួន ៧០០យ័ន។

៤- ឈ្មោះ CUI YONG HENG ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ (ទម្ងន់= ៤,០៦ ក្រាម), ទូរសព្ទ័ដៃចំនួន ០១គ្រឿង ម៉ាក IPhone 12 Pro Max ពណ៌ស ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ កំពុងសាកសួរនៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីធ្វើនីតិវិធីបន្ដ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង