អត្រាប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ត្រឹមថ្ងៃទី២៧ ខែមេសា មាន ៩៣,២២%
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កំណេីនអត្រាប្រជាពលរដ្ឋ បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ មានចំនួន ៩៣,២២% រួមមាន ៖
– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០ លាននាក់
– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៣០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៨,២៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
– លើកុមារអាយុ ០៥ឆ្នាំ មាន ១២៧,៤៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
– លើកុមារអាយុ ០៣ឆ្នាំ ដល់ក្រោម ០៥ឆ្នាំ មាន ៥៧,៥៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់ ។
ក្រសួងសុខាភិបាល បញ្ជាក់ថា សរុបលទ្ធផល អ្នកបានចាក់វ៉ាក់សាំង បើធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ គឺមាន ៩៣,២២% ៕