ជនជាតិចិន បើករថយន្តសេរីទំនើប បុកម៉ូតូ របួសមនុស្ស២នាក់ ក្នុងក្រុងព្រះសីហនុ..

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងព័ត៌មានបឋមថា មានករណី ជនជាតិចិន បើករថយន្តសេរីទំនើប បុកប៉ះជាមួយម៉ូតូ បណ្តាលឲ្យមនុស្សចំនួន ០២នាក់ រងរបួសធ្ងន់ស្រាល កាលពីម៉ោង ០៧យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ។

ហេតុការណ៍នេះ កើតឡើងនៅមុខតំបន់ភ្នំខៀវ តាមបណ្តោយផ្លូវមិត្តភាព ស្ថិតក្នុងសង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅ ហើយបន្តដោះស្រាយតាមនីតិវិធី..៕

អត្ថបទដែលជាប់ទាក់ទង