នាយរងការិយាល័យ នគរបាលចចរាចរណ៍ រាជធានីភ្នំពេញម្នាក់ ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុករបងសាលា
រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋ អ្នកឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បានឲ្យដឹងព័ត៌មានបឋមឋម ថា មានករណី នាយរងការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញម្នាក់ ក្រោយចេញពីផឹកស៊ី មានអាការៈស្រវឹងទោរទន់ ហើយបានបេីករថយន្តឡង់គ្រីស័រ LAND CRUISER ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ “កម្ពុជា 3456.MSK” រេចង្កូតជ្រុលទៅបុក របងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បណ្តាលឲ្យរងការខូចខាត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០:៥០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវ១៨៣ កែងផ្លូវ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង៕