ថៃ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ១១,៥៣៥នាក់ និងស្លាប់៩១នាក់
ថៃ ៖ ប្រទេសថៃ បានបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី សសរុបចំនួន ១១,៥៣៥ នាក់ និងស្លាប់ ៩១ នាក់ ។ ក្នុងនោះ ឆ្លងក្នុងពន្ធនាគារ ៥៥ នាក់ ។
នេះបើយោងតាម សេចក្តីរាយការណ៍របស់ក្រសួងសុខភាពសាធារណៈថៃ ចុះថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ៕