បុរសម្នាក់ស្លាប់ភ្លាមៗ ករណីផ្ទុះអាវុធនៅរង្វង់មូលតោពីរ ក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ច បានឱ្យដឹងព័ត៌មានបឋមថា កាលពីវេលាម៉ោងជិត ០១យប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ មានករណីផ្ទុះអាវុធ នៅចំណុចរង្វង់មូលតោរពី ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ ។

តាមប្រភពពីមិត្តភក្តិជនរងគ្រោះបានអោយដឹងថា ហេតុការណ៍ខាងលើនេះ បណ្តាលមកពីការទាស់សំដីគ្នាបន្តិចបន្តួច ទើបជនសង្ស័យវាយទៅលើជនរងគ្រោះ ហើយបានទាញកាំភ្លើងពីកែបម៉ូតូយកទៅវាយបក្ខពួកជនរងគ្រោះម្នាក់ទៀតបណ្តាលឱ្យបែកក្បាល និងបានបាញ់ទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់ រួចជិះម៉ូតូរត់គេចខ្លួនបាត់ ។

ប្រភពពីប្រពន្ធជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ បូរ៉ាន អាយុ ១៩ឆ្នាំ មុខរបរជាជាងភ្លើង ស្រុកកំណើតនៅកំពត បច្ចុប្បន្នស្នាក់នៅម្តុំអូរ២ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន ក្រុមគ្រូពេទ្យយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដើម្បីធ្វើកោសល្យវិច្ច័យរួច និងប្រគល់ឱ្យសាច់ញាតិជនរងគ្រោះ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង