PM ស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ មន្រ្តីកងរាជអាវុធហត្ថស្រុកព្រៃនប់ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ។

សមត្ថកិច្ចបន្តថា ជនសង្ស័យមានឈ្មោះ ថន រី ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិកំពង់ចិន ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ០១កញ្ចប់, ទូរស័ព្ទចំនួន ០២គ្រឿង, ដែកកេះចំនួន ០១ និងលុយ  ៣២មុឺនរៀល ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានបញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង