នគរបាលស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ កាលពីវេលាម៉ោង២១:០០នាទីយប់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្នុងបន្ទប់ជួល ស្ថិតក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ តាន់ ឌួង ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតភូមិកោះឫស្សី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត។ ហើយ បច្ចុប្បន្នស្នាក់នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០៩កញ្ចប់, ទូរស័ព្ទដៃចំនួន ០១គ្រឿង និងជញ្ជីងថ្លឹងចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ច កំពុងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ ហ្វារីត