គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ បណ្តាលឱ្យរថយន្ត៣គ្រឿង រងការខូចខាត

ខេត្តព្រះសីហនុ ៖ នគរបាលចរាចរណ៍ស្រុកកំពង់សីលា បានឱ្យដឹងថា កាលពីវេលាម៉ោង​១៣:២០នាទី​រសៀល ថ្ងៃ​ទី០៤​ ខែឧសភា​ ឆ្នាំ​២០២២នេះ គ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាង រថយន្តម៉ាក Ford Ranger បុកប៉ះជាមួយរថយន្តសាំយ៉ុង និងរថយន្តម៉ាក Ford Ranger មួយទៀត នៅចន្លោះ​គីឡូម៉ែត្រ​លេខ ១២០-១២១ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ ។

សមត្ថកិច្ច បានបញ្ជាក់ថា មានរវាងរថយន្តម៉ាក Ford Ranger ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AH-8455 បេីកបរដោយឈ្មោះ​ ហន​ ធី​ ភេទប្រុស​ អាយុ​ ៣៦ឆ្នាំ​ មុខរបរ​ អង្គរក្ស​ នៅឃុំជេីងកួន​ ស្រុកសំរោង​ ខេត្តតាកែវ បើកបរមានទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ​ ​លុះមកដល់កន្លែងកេីតហេតុខាងលេី ក៏បានរ៉េចង្កូតប៉ះជាមួយរថយន្តសាំយ៉ុងពណ៌លឿង​ ពាក់ស្លាកលេខ​ ត្បូងឃ្មុំ​ 2B-4408 មានទិសដៅផ្ទុយគ្នា​ បេីកបរដោយឈ្មោះ​ ឈឹម​ សំអឿន​ ភេទប្រុស​ អាយុ​ ៥០ឆ្នាំ​ មានទីលំនៅ​ភូមិបុសខ្នុរ​ ឃុំកណ្តោលជ្រុំ​ ស្រុកពញាក្រែក​ ខេត្តត្បូងឃ្មុំ​ ។ បន្ទាប់មក រថយន្តបង្ក ក៏បានបន្តទៅប៉ះជាមួយរថយន្តម៉ាក Ford Ranger ពណ៌ស មួយផ្សេងទៀត ក្នុងទិសដៅផ្ទុយគ្នា​ ដែលពាក់ស្លាកលេខ​ 2AV-6968 បេីកបរដោយឈ្មោះ​ មុំ​ សុភាព ភេទប្រុស​ អាយុ​ ៤២ឆ្នាំ​ មានទីលំនៅ​ភូមិថ្នល់កែង​ ឃុំពោធិ៍តាហោ​ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលអោយរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡេីយ។ ចំណែក​រថយន្តទាំង ៣គ្រឿង ខូចខាតកំរិតមធ្យម​៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង