សាខាកាកបាទក្រហម ខេត្តព្រះសីហនុ ទទួលជំនួយពីសប្បុរសធម៌ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

ខេត្តព្រះសីហនុ ៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក គួច ចំរើន នៅព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញទទួលជំនួយសប្បុរសធម៌ ដែលបានឧបត្ថម្ភដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍ »។

នាឱកាសនោះ លោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លោកស្រី ដែល បានផ្ដល់ជំនួយជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីទុកសម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក៏ដូចជាយកទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។ ទន្ទឹមនឹងនោះលោកប្រធាន ក៏សូមជូនពរជ័យដល់លោក លោកស្រីទាំងអស់ បានសមប្រកបដោយព្រះពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះ នៅក្នុងឱកាសខួបទី១៥៩ ទិវា ៨ ឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមអំពាវនាវ លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន មេត្តាជួយឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីបន្តផ្តល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធន់សហគមន៍។ ហើយសាខានិងរៀបចំប្រារព្ធឡើងបន្តទៀត នៅថ្ងៃទី១៣ និងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ជំនួយទាំងនោះរួមមាន៖
-សមាគមខ្មែរចិនខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-លោក លី គួង អនុប្រធានកិត្តិយសាខា ឧបត្ថម្ភថវិកា ២២២២២ដុល្លារ។
-លោក អ៊ូ ឆាយ អនុប្រធានកិត្តិយសាខា និងលោកស្រី ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-អង្គភាពអគ្គិសនីខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-លោក រតន: សម្បត្ត អនុប្រធានកិត្តិយសាខា ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-លោក មៀម វណ្ណ និងលោកស្រី ឧបត្ថម្ភថវិកា ៨០០០ដុល្លារ។
-លោក អឹង ផល្លារ និងលោក លី គុងហុង ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-លោក អ៊ុក គឹមសាន ឧបត្ថម្ភថវិកា ៥០០០ ០០០រៀល។
-លោក សុខ ហេង អនុប្រធានប្រកិត្តិយសាខា ឧបត្ថម្ភទឹកត្រី ២០០០យួរ។
-Kompong Dewa Resort ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-សណ្ឋាគារ ស៊ីហូ រីហ្សត ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-កាស៊ីណូ សេនជូរី ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-Blu Bay Condo (SHU Jian Tian YU Develobment Co.LTD)ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-Victory Paradise Resort ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-លោក ឡាវ កាង អនុប្រធានប្រកិត្តិយសាខា និងលោកស្រី ឧបត្ថម្ភថវិកា៥០០០ដុល្លារ។
-Mr Chen Allen ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-លីស៊ីនគ្រុប ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-លោក ស៊ូ កាវវិន ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-Oscar KTV ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-White Sand Group ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-ភោជនីយដ្ឋានស៊ុបម៉ោង៩ ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-Jing Ji Zhi ye ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-ភោជនីយដ្ឋានអាស៊ីនបាវអ៊ី ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-Jing Chen Hai Jing Jiu Dian ឧបត្ថម្ភថវិកា ២៦០០ដុល្លារ។
-សណ្ឋាគារកាស៊ីណូ តាស៊ីកាង ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-កាស៊ីណូ ប៉យ៉ា ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-កាស៊ីណូ ហ្គោបូអ៊ីស្ត ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-កាស៊ីណូ អាត្លង់តិច ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-លោកស្រី គួច ចន្តា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ១០០ដុល្លារ។
-មន្ត្រីរាជការ រតនាគារខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា ៣១៥០០០រៀល។
-លោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ១ ០០០ ០០០រៀល។
-Mr CHUNG Tai Hing ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-លោក ជៀម ផែន និងលោកស្រី ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-លោក ហ៊ឹន ត្រឹង និងលោកស្រី ហួត ស៊ីថា ឧបត្ថម្ភថវិកា ៤ ០០០ ០០០រៀល។
-សណ្ឋាគារ សាន់សាញបេ ឧបត្ថម្ភថវិកា ១០០០ដុល្លារ។
-Jin Bei Group ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-លោក តែ អ៊ីងពាំង ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ឧបត្ថម្ភថវិកា
២ ០០០ ០០០រៀល។
-លោក តាន់ តាក់ និងលោកស្រី ឧបត្ថម្ភថវិកា ៣០០០ដុល្លារ។
-លោក ស៊ូ លាងសឹង ឧបត្ថម្ភថវិកា ១០០០០ដុល្លារ។
-លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមន្ត្រីរាជការ ឧបត្ថម្ភថវិកា ៣០០០០ដុល្លារ។
-Liu Liang Xin ឧបត្ថម្ភថវិកា ២០០០ដុល្លារ។

-Lam Hong Sing International Hotel ឧបត្ថម្ភថវិកា ៣០០០ដុល្លារ។
-Wang Guoping ឧបត្ថម្ភថវិកា ២០០០ដុល្លារ។
-លោក ហេង វណ្ណា ឧបត្ថម្ភថវិកា
៤ ០០០ ០០០រៀល។
-Feng Huang Guo Ji ឧបត្ថម្ភថវិកា ២០០០ដុល្លារ។
-ក្រុមហ៊ុន រ៉ូយ៉ាល់មេគង្គ ឧបត្ថម្ភថវិកា ១០០០ដុល្លារ។
-Dong Xin Bao Long Casino ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-Lai Mi Company ឧបត្ថម្ភថវិកា ១០០០ដុល្លារ។
-សណ្ឋាគារ ចូវជិសីនហាវ ឧបត្ថម្ភថវិកា ៥០០០ដុល្លារ។
-លោក លី យ៉ុងផាត់ និងលោកស្រី ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-លោក ស៊ី គង់ទ្រីវ និងលោកស្រី ឧបត្ថម្ភថវិកា ២០០០០ដុល្លារ។
-លោក កុក អាន និងលោកស្រី ឧបត្ថម្ភថវិកា ២០០០០ដុល្លារ៕ ដោយ៖ ហ្វារីត

អត្ថបទដែលជាប់ទាក់ទង