ឧកញ៉ា ទៀ វិចិត្រ បន្តបញ្ជូនអូប័រ ទៅដឹកអ្នកជំងឺម្នាក់ពីលើកោះ មកសង្គ្រោះជីវិតនៅមន្ទីរពេទ្យ

ខេត្តព្រះសីហនុ ៖​ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋម្នាក់ មានអាការៈអស់កម្លាំង ហត់ និងថបដង្ហើម ហើយខ្វះមធ្យោបាយដឹកជញ្ជូន មកសង្គ្រោះនៅមន្ទីរពេទ្យ កាលពីរសៀល ថ្ងៃទី០៧ ខែឧសភា​ ឆ្នាំ​២០២២​ ។ ភ្លាមៗនោះ លោកឧកញ៉ា ក៏បានបញ្ជូនអូប័រល្បឿនលឿន របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី (GTVC) ឲ្យទៅទទួលយកប្រជាពលរដ្ឋជាអ្នកជំងឺរូបនោះ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ ។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ប្រជាពលរដ្ឋរងគ្រោះមានឈ្មោះ អិន សារុំ ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ប្រជាពលរដ្ឋរងគ្រោះ ត្រូវបានក្រុមការងារសង្គ្រោះរបស់ក្រុមហ៊ុន GTVC មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ រួចបន្តដឹកតាមរថយន្តសង្គ្រោះ របស់ក្រុមហ៊ុន ជី.ធី.វី.ស៊ី ផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង