សមត្ថកិច្ចខណ្ឌសែនសុខ ក្របួចក្រុមក្មេងពាល ៧៣នាក់ បង្កការអុកឡុកក្នុងមូលដ្ឋាន

រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ បានឲ្យដឹងថា មានក្រុមក្មេងទំនើងពីរក្រុម មកពីរ Team ៩៨ លូប្រាំ ត្រៀម បូកគីឡូគ្នា ជាមួយ JK Small បានប្រមូលផ្តុំគ្នា រៀបចំឆាកប្រយុទ្ធតែមិនបាន សម្រេច ហើយត្រូវសមត្ថកិច្ច ចម្រុះខណ្ឌសែនសុខ ចុះក្របួច បានទាំង ០២ ក្រុម ។

សមត្ថកិច្ច បន្តថា ក្រុមអ្នកលេងកាំបិត និងដាវពិឃាត ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន ៧៣ នាក់។ ក្នុងនោះមាននារី ០២នាក់ និងដកហូតម៉ូតូ ២៨ គ្រឿង- ដាវនិងកាំបិត ១២ ដេីម – ជំពាមកៅស៊ូចំនួន ០២ ។

ហេតុការណ៍ខាងលើនេះ កើតឡើងនៅម៉ោង ១៣ និង២៦ នាទីយប់ ឈានចូលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានីភ្នំពេញ

អត្ថបទដែលជាប់ទាក់ទង