ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា២លានរៀល ជួយដល់ក្មេងស្រីនិងម្តាយ ដែលធ្លាក់ខ្លួនពិការ ដោយគ្រោះថ្នាក់ចរាចរណ៍
ខេត្តព្រះសីហនុ : លោកឧកញ៉ា ទៀ វិចិត្រ និងភរិយា ហេង គីមជី ព្រមទាំងបុត្រ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានឧបត្ថម្ភថវិកាចំនួន ០២លានរៀល ដេីម្បីជួយដល់ក្មេងស្រី និងម្តាយ ដែលពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ ហេីយគ្រួសារ មានជីវភាពក្រីក្រ មានលំនៅឋានសព្វថ្ងៃរស់នៅ ឯខេត្តកំពង់ធំ ។
គ្រួសាររងគ្រោះ បានថ្លែងអំណរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់ លោកឧកញ៉ា និងក្រុមគ្រួសារ ដែលបានជួយសម្រាលទុក្ខលំបាក ដល់ក្រុមគ្រួសារគាត់ ៕