នគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្តព្រះសីហនុ ៖ នគរបាលស្រុកព្រៃនប់បានឱ្យដឹងថា កាលពីវេលាម៉ោង​១៨:០០នាទីល្ងាច ថ្ងៃ​ទី១០ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញ​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ នៅចំណុចក្នុងព្រៃក្រោយផ្ទះ ស្ថិតក្នុងភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន ។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យទាំង ២នាក់ រួមមាន៖ ឈ្មោះ ជិន ប៊ុនធឿន ភេទប្រុស អាយុ​ ៤៧ឆ្នាំ មុខរបរនេសាទ មានស្រុកកំណើតភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្ន​នៅភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ យ៉ាន រតនះ ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើត ភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នមានទីលំនៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។​

សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ០២ កញ្ចប់, ទូរស័ព្ទដៃចំនួន ០២គ្រឿង, និងថង់សំរាប់វិចខ្ចប់មួយចំនួន ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ហ្វារីត

 

អត្ថបទដែលជាប់ទាក់ទង