នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ខេត្តព្រះសីហនុ ៖ នគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង០០និង ១០នាទីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សហការណ៍ជាមួយ កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ស្ថិតនៅភូមិដូង ក្រុម១៧ ភូមិ០១ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។
សមត្ថកិច្ច បានបន្តថា ជនសង្ស័យទាំង ០៣នាក់រួមមាន៖ ឈ្មោះ ឌី លីផេង ភេទប្រុស ឆ្នាំកំណេីត២០០៥ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម១៣ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ក្រុម១៣ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ។ ឈ្មោះ ថា សុបញ្ញា ភេទប្រុស ឆ្នាំកំណេីត២០០៤ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ និងឈ្មោះ សឿន វណ្ណៈ ភេទប្រុស ឆ្នាំកំណេីត១៩៩០ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម០៤ ភូមិ០៤ សង្កាត់០៤ ក្រុង-ខេត្តព្រះសីហនុ ស្រុកកំណេីត ក្រុម១៣ ភូមិ០៤ សង្កាត់០៤ ខណ្ឌមិត្តភាព ក្រុង-ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់ និងទូរស័ព្ទ ០១គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យខាងលេី កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ៖ ហ្វារីត