សម្តេច ហ៊ុន សែន អញ្ជើញចូលរួមទទួលទានអាហារល្ងាច រៀបចំដោយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន
អាមេរិក ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី ទទួលទានអាហារពេលល្ងាច រៀបចំដោយ លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំជាមួយ ផ្នែកធុរកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាពិធីពិសាភោជនីហារពេលល្ងាច នៃបណ្តាមេដឹកនាំអាស៊ាន ជាពិសេស លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន ក៏បានចូលរួមសំដែង នូវមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានបាត់បង់បងប្រុស ជាទីស្រឡាញ់របស់សម្តេច គឺសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង..៕