ឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា២ម៉ឺនដុល្លាអាមេរិក ជូនកាកបាទក្រហមខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកា ចំនួន ២០,០០០ ដុល្លាអាមេរិក (ពីរមុឺនដុល្លាអាមេរិក) ជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីចូលរួមអបអរសាទរខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២២ ក្រោមប្រធានបទ “ទាំងអស់គ្នារួមជាមួយ កាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តភាពធន់សហគម” ដើម្បីយកមកប្រើប្រាស់បម្រើសកម្មភាពមនុស្សធម៌ ជួយប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋជួបការលំបាក ដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ..។

ពិធីនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានទីតាំងស្ថិតក្នុង សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ៕

អត្ថបទដែលជាប់ទាក់ទង