សម្តេច ហ៊ុន សែន ៖ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំរហូត គឺក្នុងចំណោម៤យប់ យល់សប្តិឃើញ៣យប់

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមបណ្តាញសង្គម Facebook នៅមុននេះបន្តិចថា “ភរិយាខ្ញុំបានប្រាប់ខ្ញុំថា មានញាតិមិត្តយល់សប្តិឃើញ បងប្រុសរបស់ខ្ញុំធ្វើដំណើរទៅអាមេរិក ជាមួយខ្ញុំ ដើម្បីការពារខ្ញុំនៅទីនោះ។ នេះជាអបិយជំនឿ តែខ្ញុំដូចជាជឿព្រោះខ្ញុំ ក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត
៣យប់ ក្នុងចំណោម ៤យប់ ។ យប់ថ្ងៃទី១១ និងយប់ថ្ងៃទី១២ នៅម៉ោង ២ភ្លឺដូចគ្នាខ្ញុំ យល់សប្តិឃើញបងប្រុសខ្ញុំ ដោយស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមកពិនិត្យ ក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា (សែនឯងហត់ណាស់ខិតខំសម្រាកឱ្យបានច្រើន)។ ខ្ញុំភ្ញាក់ឡើងក្រឡេករកមើលគាត់មិនឃើញ ខ្ញុំស្រក់ទឹកភ្នែក និងខំសម្រាកទៅវិញក្រែងបានឃើញគាត់មកវិញ តែសម្រាកមិនលក់សោះរហូតម៉ោងប្រហែល ៥ភ្លឺទើបសម្រាកលក់ទៅវិញ។
ព្រឹកម៉ោង ៥ថ្ងៃទី១៤ ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តងទៀត ហើយម្តងនេះ ឃើញគាត់ពាក់ចិញ្ចៀនពេជ្រ នៅដៃខាងឆ្វេង និងដៃឆ្វេងនេះហើយដែលគាត់មកទាញភួយដាស់ខ្ញុំឱយភ្ញាក់ពីដេក ដោយនិយាយថា (សែនក្រោកឡើងទៅស្រុកយើងវិញម៉ោង ៨ចេញពីអូតែល)។ ពេលខ្ញុំដឹងខ្លួន
ខ្ញុំគិតថា បងខ្ញុំពិតជានៅអាលោះអាល័យមកលើរូបខ្ញុំ ឬមកពីខ្ញុំគិតដល់គាត់ច្រើនពេក ទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។ បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា
តែយើងនៅជាមួយគ្នាជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង