អ្នកបរតាមផ្លូវឆ្លងកាត់ ស្រុកស្ទឹងហាវ ពេលមានភ្លៀងធ្លាក់ ត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវរអិលខ្លាំងណាស់

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋ ឬអ្នកបើកបររថយន្តមួយចំនួន ដែលធ្វើដំណើរតាមបណ្តោយផ្លូវទើបស្ថាបនាថ្មី ឆ្លងកាត់មូលដ្ឋានស្រុកស្ទឹងហាវ បានផ្ញើសារក្រើនរំលឹក ដល់អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបរ ឆ្លងកាត់ផ្លូវ នាស្រុកស្ទឹងហាវ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ៤ ស្រុកព្រៃនប់ ឆ្ពោះមកស្រុកស្ទឹងហាវ-ក្រុងព្រះសីហនុ សូមមានការប្រុងប្រយ័ត្នខ្ពស់ ឬត្រូវបើកបរយឺតៗ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ ដើម្បីរក្សាសុវត្ថិភាពផ្លួាល់ខ្លួន ។

ពួកគាត់ បញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ ស្ថានភាពផ្លូវនៅតាមកន្លែងខ្លះ នៃផ្លូវក្នុងស្រុកស្ទឹងហាវខាងលើនេះ គឺរអិលខ្លាំងណាស់ ដោយមានពេលខ្លះ ពេលរថយន្តកំពុងតែបើកបរ ក៏ស្រាប់តែរអិលធ្លាក់រថយន្ត ចេញពីផ្លូវ កើតមានជាច្រើនករណី នាពេលកន្លងមក..៕

 

អត្ថបទដែលជាប់ទាក់ទង